Текст песни
ខ្លាចភាពស្ងប់ស្ងាត់ពេលរាត្រី ហាក់បីអោយអារម្មណ៍របស់អូនមួយនេះឯការ
ខ្លាចរាល់អនុស្សានឹង រំលឹកនូវការឈឺចាប់ ដែលអូនមិនអាចរត់គេច
ខ្លាចសុខៗលឺពីបង
សម្លេងសេចក្តីនឹករលឹក ប្រៀបដូចការយំដ៏សែនឈឺចាប់ មានតែអូនម្នាក់នៅពិភពលោកដ៏សែនត្រជាក់ រងារឯកា
ចុងក្រោយអូនគ្មានអ្នកណា បានត្រឹមលួងលោមខ្លួនឯង
នៅសុខៗ អូនស្រាប់តែនឹកដល់បង
សុខៗបេះដូងស្រែកសួររកនួនល្អង គ្រប់វេលា
មាសមេបងនៅទីណា? អូនចង់ដឹង
បងមានក្តីសុខ រឺឯការដូចអូនពេលនេះ
អនុស្សាប្រៀបដូចកាំបិតចាក់ដោតនៅក្នុងឱរ៉ា អូនសែនឈឺផ្សារ ជីវ៉ាបានត្រឹមនឹកដល់រូបចរណៃ ទឹកភ្នែកស្រី ចាប់ផ្តើមស្រក់ដល់ដី ដង្ហើយរកថ្លៃ ហើយប្រាប់ថាអូននឹក
ខ្លាច សូម្បីតែពេលគេងលក់ បេះដូងអូននៅខ្សឹបខ្សួលរំលឹកហៅរកឈ្មោះបង
ខ្លាច ពេលភ្លៀងម្តងៗ អារម្មណ៍អូនកាន់តែសោកសៅ
រងារឯការទ្វេដង ខ្លាចចង់ជួបបងម្តងទៀត
បើអូនយំរាល់ពេលនឹកបង អូនប្រហែលកំពុងតែហែលឆ្លង
នៅក្នុងសមុទ្រ ទឹកភ្នែកដ៏សែនឈឺចាប់ មិនអាចឈប់
ចុងក្រោយអូនសូមបន់ផ្សងបំភ្លេចនួនល្អង
លុបបងចេញពីបេះដូង