Текст песни
ក្ដីស្រលាញ់ កើតឡើងដោយមិនដឹងខ្លួន តាំងពីមានវត្តមានកូន
មានចង្វាក់បេះដូង ម៉ាក់បានតាំងចិត្តរួចហើយ
ក្នុងលោកនេះ គ្មានអ្វីសំខាន់លើសកូនឡើយ អ្វីក៏ម៉ាាក់អាចផ្ដល់អោយ
ទោះជាទ្រព្យធន រួមទាំងជីវិត ក៏ម៉ាក់មិនស្ដាយ។
ត្រឹមមួយប៉ព្រិចភ្នែក គ្រប់យ៉ាងក៏បានប្ដូរផ្លាស់
ម៉ាក់ក៏កាន់តែចាស់ គិតច្រើន ខ្លាចកូន លំបាកពេលគ្មានម៉ាក់នៅ។
កុំស្អប់ពេលម៉ាក់ខឹង ម៉ាក់ខឹងព្រោះតែខ្លាចកូនខុស
កុំស្អប់ម៉ាក់បន្ទោស ពាក្យទាំងនះគ្រាន់តែបារម្ភ
ចង់អោយកូនល្អពេក ដាក់សម្ពាធរហូតកូនយល់ច្រឡំ
ពិបាកបង្ហាញអារម្មណ៍ ថាកូនសំខាន់យ៉ាងណា នៅក្នុងជីវិត។
នឹកអារម្មណ៍ ពេលម៉ាក់ថើបលេងប្រលែង
ពេលនេះពួកយើងគិតផ្សេង មិនដែលហ៊ានសម្ដែង ក្ដីស្រលាញ់បើចំហរ
ខំយ៉ាងណានៅតែមិនមែនកូនល្អ ម៉ាក់ខឹងកូនបែរតបត
មិនស្ដាប់ហេតុផល មិនខ្វល់ម៉ាក់មាន អារម្មណ៍បែបណា។
តើសល់ពេលប៉ុន្មាន សម្រាប់អោយយើងខឹងគ្នា
ពេលនេះម៉ាក់ជរា ទើបចង់អោយកូនរឹងមាំពេលម៉ាក់មិននៅ។
កុំស្អប់ពេលម៉ាក់ខឹង
ម៉ាក់ខឹងព្រោះតែខ្លាចកូនខុស
កុំស្អប់ម៉ាក់បន្ទោស
ពាក្យទាំងនះគ្រាន់តែបារម្ភ
ពិបាកបង្ហាញអារម្មណ៍ ថាម៉ាក់សំខាន់យ៉ាងណា នៅក្នុងជីវិត។
កូនជាក្ដីសង្ឃឹម ត្រូវតែ រឹងបុឹងប្រឹងប្រែងធ្វើជាមនុស្សល្អ
ក្ដីស្រមៃម៉ាក់ទាំងប៉ុន្មាន ម៉ាក់សុំអោយកូនជាអ្នកបន្ត។
ទោះលំបាកយ៉ាងណា កូនសូមសន្យា មិនអោយម៉ាក់ខកបំណង
សុំទោសពេលកន្លង កូនមើលរំលង ទឹកចិត្តនិងការលះបង់។
កុំស្អប់ពេលម៉ាក់ខឹង
ម៉ាក់ខឹងព្រោះតែខ្លាចកូនខុស
កុំស្អប់ម៉ាក់បន្ទោស
ពាក្យទាំងនះគ្រាន់តែបារម្ភ
ត្រូវរស់នៅអោយល្អ
កូនសន្យាថាកូននិងខិតខំ
ឈប់គិតហើយឈប់បារម្ភ គ្រាន់តែធ្វើតាមម៉ាក់សុំ ធ្វើជាមនុស្សល្អ។
ពេលនេះឈប់យលច្រឡំ ហ៊ានប្រាប់ម៉ាក់ពីអារម្មណ៍ កូនស្រលាញ់ម៉ាក់។