Перейти к содержимому
Обложка трека អ្នកដទៃ (Stranger) — Iris
4:46

Трек

Iris អ្នកដទៃ (Stranger)

Альбом · Just Iris · 2026 · Поп

Скачать

Текст песни

យើងធ្លាប់សន្យាថា យើងនឹងស្រលាញ់គ្នាដល់គ្រានិរន្ត៍
បងក៏ធ្លាប់សន្យា ថានឹងនៅក្បែរអូនរហូតមិនទៅណា
ពេលនេះផ្ទុយស្រឡះ ចិត្តបងក៏ប្រែផ្លាស់ រកអ្នកដ៏ទៃ
ពាក្យសន្យាប្រែគ្មានន័យ អ្វីៗរលាយអស់
គេម្នាក់នោះ ផ្តល់គ្រប់យ៉ាងដែលបងប្រាថ្នា គេយល់ពីចិត្តជីវ៉ា
វាលើសពីអ្វី ដែលអូនតែងតែព្យាយាមផ្តល់អោយបងកន្លងមក
អ្នកដ៏ទៃម្នាក់ ធ្វើអោយបងញាប់ញ័របេះដូង
អោយបងមានអារម្មណ៍ដូចស្នេហ៍គ្រាដំបូង
អ្នកដ៏ទៃម្នាក់ អោយបងអាចភ្លេចអូន
អោយបងភ្លេចអានុស្សារយើងកន្លង
ប៉ុន្តែសម្រាប់រូបអូន អូនលះបង់គ្រប់យ៉ាង
ធ្វើរឿងគ្រប់យ៉ាង អូនសុំត្រឹមតែចិត្តស្មោះ
ផ្តល់ក្តីស្រលាញ់ទាំងអស់ ដល់រូបបង តើបងមានចាំដែរទេ ?
បងមកប្រាប់អូនថា ស្នេហាយើងប្រហែលមិនអាចទៅមុខ
ព្រោះបងបាត់អារម្មណ៍ ស្រលាញ់ យកចិត្តទុកដាក់ លើអូនទៀតហើយ
បងបាននិយយថា បងត្រូវការវេលាគិតសារជាថ្មី
ថានៅបន្តត្រូវការ អូនដូចគ្រាមុនទេ
បេះដូងសែនរងារឯកា ឈឺផ្សារដោយសារតែបង
អូនល្ងង់ណាស់ដែលធ្លាប់គិតថា គ្មានអ្នកណាជំនួសអូនបាន
ចុងក្រោយអូនដឹងហើយថា ស្នេហាយើងកន្លងគ្មានសូម្បីម្តងដែលបងច្បាស់លាស់នឹងអូន
ដឹងហើយថាអូនមិនមែនមនុស្សដំបូង ជាជម្រើសចុងក្រោយក្នុងបេះដូងបង
ចោទសំនួរសួរខ្លួនឯង ហេតុអ្វីខំខ្លាំងម្លេះ ?
ទាំងបេះដូងទទួលបានតែក្តីឈឺផ្សារ
ត្រឹមជានារីដែលបងមិនត្រូវការ
គ្រប់យ៉ាងជាការបោកប្រាស់

Askjell, Iris, AURORA
7:17
SofiaRadio Edit
Askjell, Iris, AURORA
3:57
0:00 0:00