Текст песни
បើផ្លូវដើរលំបាក ហើយកាន់តែឆ្ងាយ
យប់កាន់តែត្រជាក់ អោយអ្នកខ្វល់ខ្វាយ
កុំទាន់អស់ក្ដីសង្ឃឹម ត្រូវរក្សាស្នាមញញឹមចាំថ្ងៃថ្មី។
បើសិនក្ដីសុបិន្ដ ដែលអ្នកត្រូវការ
មិនដែលបង្ហាញខ្លួន ថានៅទីណា
កុំអស់សង្ឃឹម កុំចុះចាញ់វាសនា
ត្រូវអត់ធ្មត់ហើយរក្សាជំហរ។
Open up your heart and sing your favorite song.
សាកថ្មរអោយជីវិត បន្ធូរអារម្មណ៍បំភ្លេចរឿង ដែលសៅហ្មង។
Cause Love is all around អោយតែអ្នកបើកបេះដូង
មើលគ្រប់យ៉ាងជុំវិញខ្លួនដោយស្នាមញញឹមរាល់ថ្ងៃ
សម្លឹងមើលទៅវេហារ៍ រាប់ផ្កាយពេលរាត្រី
ក្ដីស្រមៃអ្នកនឹងសម្រេចតាមវេលា
When love is around.
ស្បៃងងឹតរសត់ បាត់តាមពន្លឺ
មេឃពណ៍មាសចែងចាំង ពេញដោយជំនឿ
សុរិយបំភ្លឺផែនដី នាំបក្សាបក្សី ច្រៀងដាស់មនុស្សា។
ផ្ការីកដក់សន្សើម ដង្ហើមថ្ងៃថ្មី
វាលស្មៅក្រាលដូចព្រុំ មានពណ៍ខៀវខ្ចី
ជីវិតលើលោកសុទ្ធតែមានអត្តន័យ
ហើយមានគុណតម្លៃរៀងៗខ្លួន។
Open up your heart and sing your favorite song.
សាកថ្មរអោយជីវិត បន្ធូរអារម្មណ៍បំភ្លេចរឿង ដែលសៅហ្មង។
Cause Love is all around អោយតែអ្នកបើកបេះដូង
មើលគ្រប់យ៉ាងជុំវិញខ្លួនដោយស្នាមញញឹមរាល់ថ្ងៃ
សម្លឹងមើលទៅវេហារ៍ រាប់ផ្កាយពេលរាត្រី
ក្ដីស្រមៃអ្នកនឹងសម្រេចតាមវេលា
When love is around.
Love is all around ក្នុងទំនុកបទចម្រៀង
នៅក្នុងចង្វាក់បេះដូង ពេលយើងរាំក្រោមមេឃភ្លៀង
ពេលដែលយើងចែករំលែក គិតតែរឿងល្អ
ចេះសាទរចំពោះជោគជ័យមនុស្សជុំវិញខ្លួន
Love is all around.
Love is all around. ohhh ohhh ……

Love is all around when you smile
Love is all around ពេលអ្នកដោះលែងទុក្ខទាំងឡាយ
Then love will be around.