Текст песни
(បន្ទរ) Cambo Rap Boy នេះកំពុង Rap ប្រើសំឡេងជាអាវុធសាយភាយពេញមេឃ គ្រាប់នេះកំពុងផ្ទុះ Oh My Chey តស៊ូហ៊ានណាស់មកដល់ Stage Cambo Rap Boy នេះកំពុង Rap ប្រើសំឡេងជាអាវុធសាយភាយពេញមេឃ គ្រាប់នេះកំពុងផ្ទុះ Oh My Chey តស៊ូហ៊ានណាស់មកដល់ Stage
(វគ្គទី ១) This is Cambo Rap, I drop the superstar បោះជំហានថ្មីនៅលើផ្លូវតន្ត្រី បេះដូងជាកវី មកបំផ្លាញម៉ូសា ហើយនេះគឺជា Cambo Rap ខ្ញុំកាន់មេក្រូឆែកទីផ្សារ បង្វិលតន្ត្រីទៅជា Business My name on the list អង្គុយរាប់លុយដុល្លារ ប្រើសិល្បៈក្បាច់ដែក ស្រែកប្រាប់ពិភពលោក មួយជំហានទៅមួយជំហានត្រូវ តម្រង់ខ្ពស់ដកថយ កែខៃទៅ ជាម្ហូបឱ្យគេស៊ុំញ៉ាំចូលដូចជា Ice-cold គេមិនដឹងថាយើងមកដល់កន្លែងនេះឡើយ អភិវឌ្ឍតន្ត្រីសម័យដល់ណាហើយ Look at my face, we are real Cambo ប្រហែលតន្ត្រីជាឧបករណ៍ឱ្យគេឃើញដល់ស្នង
(វគ្គទី ២) នរណាថាយើងធ្វើមិនបាន សិល្បៈសម្បូរបែបតាំងពីបុរាណ ប្រឹងប្រែងទៅជាមានគេរង់ចាំ បើយើងសាមគ្គីរឿងអីដែលធ្វើមិនបាន ជង្គង់នៅក្នុងភក់ យើងចេញមកប្រឡូក នោះ Cambo នឹង Rap ឈាមមិនខាន យើងឈានបោះជំហាន មិនខ្លាចគេបំពាន សិល្បៈខ្មែរសាយភាយគ្រប់ទិសទី មានរឿងអីត្រូវខ្លាចនឹងបង្ហាញ មានគ្រប់បែបមានគ្រប់បទគ្រប់ទម្រង់ ពីសម័យហើយកែច្នៃនឹងបុរាណ មានល្ខោនមានយីកេមិនឱ្យគេមកបំផ្លាញ ខួរក្បាលនិងចម្រៀងគ្រប់ទម្រង់ ពីសម័យដល់យូរលង់ខ្ញុំនឹងច្នៃវាឱ្យបាន Hip Hop ខ្មែរខ្ពស់ហួសមេឃ អើយមើលចោលភ្នែកអ្នកមិនអាចនឹកស្មាន
(បន្ទរ) Cambo Rap Boy នេះកំពុង Rap ប្រើសំឡេងជាអាវុធសាយភាយពេញមេឃ គ្រាប់នេះកំពុងផ្ទុះ Oh My Chey តស៊ូហ៊ានណាស់មកដល់ Stage (ច្រៀងដដែល ២ ដង)
(វគ្គទី ៣) ពីមុនគេមើលមិនឃើញ តែពេលនេះខ្ញុំធ្វើឱ្យគេឃើញ ឱ្យពេលនេះខ្ញុំធ្វើឱ្យគេដឹង ថាខ្ញុំរកឃើញរបស់កប់ក្នុងដី សិល្បៈខ្មែរ To the top, yeah bring Hip Hop ចូលមកស្រុកយើង មានចក្ខុវិស័យ គេឃើញឱ្យតម្លៃ បុរាណលាយសម័យឱ្យចំហេះដូចជាភ្លើង I just wanna tell something, I will do something ឱ្យគេស្គាល់ពីយើង ចាប់ដៃ Flex បន្តិច ខ្ញុំបន្តិច យកជាអ្នកបញ្ចេញក្បាច់មកគ្រប់ដៃគ្រប់ជើង Rap បង្ហាញអ្វីដែលខ្មែរមាន រៀនបំប្លែងអ្វីដែលយើងអត់ ត្រូវចេះដូរផ្លូវបើសិនជាបាក់ស្ពាន ត្រូវហ៊ានអត់ធ្មត់បើសិនជាអ្នកហត់ រត់ចេញពីបន្លា ខ្មែរមានតម្លៃលើទឹកដីអាស៊ី សិល្បៈនៃការច្នៃ យើងដាក់មកអស់ដៃ ត្រូវចេះសាមគ្គី ឆ្អឹងខ្នងមិនបាក់ កាច់មិនបាក់ ពួកយើងស្មោះស្ម័គ្រ and keep it low key ធ្វើតន្ត្រីបម្រើដើម្បី Money
(វគ្គទី ៤) ជាតិខ្មែរមានតម្លៃ ថ្លៃៗ សិល្បៈឆ្នៃលើដី ដី វាយបិទមិនប្រណី ម៉ូសា សត្រូវទាំងប្រាំប្រាំ ខ្ញុំមិនខ្លាចខ្ញុំមិនអី Yeah, we never run away, now we on the way គ្រាប់ពេជ្រនាទីអាគ្នេយ៍ យកចាប៉ីខ្សែបីមកបង្គុំ ឧបករណ៍ខ្មែរដែលគេពេញនិយម អាយ៉ៃឆ្លើយឆ្លងពាក្យជួនព្រមទាំងដំ អភិវឌ្ឍជា Hip Hop យើងប្រមូលជាបណ្ដុំ អរគុណរៀមច្បងដែលធ្វើជាគំរូ ច្នៃពាក្យពេចន៍មកបំលែងជាទំនុកខ្មែរ Hip Hop មានពណ៌ដូចឥន្ទធនូ Cambo Rapper យើងវាយឱ្យកក្រើក
(វគ្គបញ្ចប់) Oh បំពេញនូវប្រវត្តិ ច្បាប់បានក្រឡាប់ចូលដី ពាក្យនេះមានន័យ Real Rap នេះកវីសម័យថ្មី ខ្ញុំនិយាយតែការពិត No camp, no fake យប់នេះរះប្រកាស កុំដេកដល់ថ្ងៃរះ ធ្វើសម័យឱ្យពុះមេឃ ចាប់និយមន័យមួយឱ្យដាច់តែមួយ Oh សំខាន់មកបោកឱ្យយើងលើកស្ទួយ This is Cambo Rap!